VW T7 Multivan ២០២២ មានតម្លៃចាប់ពីជាង ៥មុឺន ដុល្លារ​ សម្រាប់ទីផ្សារអង់គ្លេស

ព័ត៌មានលម្អិតអំពីតម្លៃរបស់អង់គ្លេសត្រូវបានប្រកាសសម្រាប់រថយន្ត VW T7 Multivan ស៊េរីឆ្នាំ ២០២២ មុនពេលបើកការបញ្ជាទិញក្នុងខែមករា ហើយការចែកចាយចាប់ផ្តើមនៅចុងខែមីនា ឆ្នាំ ២០២២។

ដោយឃើញនៅម៉ូដែល Base នៃត្រកូល Multivan ថ្មីមានម៉ាស៊ីនចំណុះ​ ១.៥ លីត្រ TSI Life variant មានកម្លាំង ១៣៤ សេះ មានតម្លៃចាប់ពី ៥៧,៥០១ ដុល្លារ​ ដោយក្នុងចំណោមលក្ខណៈពិសេសស្តង់ដារនៃម៉ូដែល Life គឺថាសកង់ទំហំ ១៦ អ៊ីង, កៅអី ៧, ទ្វារ៉ូតសងខាង, កុងទ័រឌីជីថល និងអេក្រង់ព័ត៌មានកំសាន្ត ទំហំ ១០ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃកើនឡើងយ៉ាងខ្លាំងដល់ ៧៧,៤៤៥ ដុល្លារ​ សម្រាប់ប្រភេទ short-wheelbase Style ដែលត្រូវបានលក់ផ្តាច់មុខជាមួយនឹងម៉ាស៊ីន TSI ចំណុះ ២.០ លីត្រ​ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំង ២០១ សេះ ម៉ូដែលនេះបន្ថែមមុខងារពិសេសដូចជាចង្កៀងមុខ IQ.LIGHT LED matrix, ប្រព័ន្ធ Discover Media navigation, Park Assist, ទ្វារ៉ូតអេឡិចត្រូនិច, ទ្វាក្រោយ ដែលមានមុខងារងាយស្រួលបើក និងថាសកង់ ទំហំ ១៧អ៊ីញផងដែរ។

ក្នុងនោះដែរម៉ូដែលខ្ពស់របស់ត្រកូលគឺ Multivan Energetic ដែលមានផ្តាច់មុខលើម៉ូដែល edition ត្រូវបានបំពាក់ដោយប្រព័ន្ធ Hybrid powertrain ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនចំណុះ ១.៤ លីត្រ turbocharged petrol បង្កើតកម្លាំងបាន ១៤៨ សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីខាងមុខកម្លាំង ១១៤ សេះ និងកញ្ចប់ថាមពលអាគុយ ១៣​ គីឡូវ៉ាត់ម៉ោង រួមបញ្ចូលគ្នាផ្តល់នូវកម្លាំង ២១៥ សេះ និងអាចបើកបានចម្ងាយ ៤៩​ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីតែមួយ ខណៈ ម៉ូដែលនេះមានតម្លៃចាប់ពី ៧៩,២៩០ ដុល្លារ​ និងរួមបញ្ចូលប្រអប់លេខ dual-clutch ៦វគ្គ, ថាសកង់ទំហំ ១៨ អ៊ីញ, ដំបូលបើក Panoramic និងប្រព័ន្ធសំឡេងដ៏ប្រណិត ម៉ាក Harmon Kardon ជាដើម

រថយន្ត​ Multivan ប្រើប្រាស់គ្រោងឆ្អឹង MQB platform របស់ក្រុមហ៊ុនផលិតរថយន្ត និងប្រើជាការជំនួស Caravelle នៅទីផ្សារក្នុងស្រុក​ ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាច្រើនជាង រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរជាង ២៥ ផ្សេងគ្នា រួមទាំង Front Assist area monitoring system ដែលរួមបញ្ចូល City Emergency Braking, Dynamic Road Sign Display, និង Lane Assist system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម