[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត VW Taos ស៊េរីថ្មីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចន្លោះពី ២៣ ៩៩៥ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្តថ្មីនេះ មានការឌីស្សាញរូបរាងផ្នែកខាងក្រៅថ្មី រួមមានប៉ាណាមុខទំហំធំអមដោយចង្កៀងមុខប្រភេទ LED តភ្ជាប់ពីម្ខាងទៅម្ខាងដោយភ្លើង DRLs មួយខ្សែ រួមជាមួួយចង្កៀងក្រោយ LED និងជម្រើសថាសកង់ទំហំ ១៧ ដល់ ១៩អ៊ីញ។
VW Taos ស៊េរីថ្មីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៧៤សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រើប្រាស់ប៉ុង២ AWD ជាស្តង់ដារ។
សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ បំពាក់ជាមួយអេក្រហ់ឌីជីថលទំហំ ៦,៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ IQ.DRIVE assistance systems ជាដើម៕