លោក Bernd Osterloh ប្រធានផ្នែកការងារប្រចាំ Volkswagen Group ជឿជាក់ថាក្រុមហ៊ុនរបស់ខ្លួននឹងអាចតាមទាន់ទំហំផលិតរបស់ក្រុមហ៊ុន Tesla នៅត្រឹមឆ្នាំ ២០២៣ ឬឆាប់ជាងនេះ ដែល Tesla អាចផលិតរថយន្តអគ្គិសនីបានចន្លោះពី ៩០ម៉ឺន ទៅ ១,៥លានគ្រឿងក្នុងមួយឆ្នាំ។
លោក Bernd បាននិយាយដូចនេះថា ៖ “ប្រសិនបើ Tesla មានរោងចក្រផលិតចំនួនបី ដែលអាចផលិតរថយន្តបានពី ៣០ម៉ឺន ទៅ ៥០ម៉ឺនគ្រឿង មានន័យថា Tesla អាចផលិតរថយន្តបានចន្លោះពី ៩០ម៉ឺន ទៅ ១,៥លានគ្រឿង។ យើងចង់ធ្វើឲ្យបានដូចជា Tesla នៅក្នុងឆ្នាំ ២០២៣ ឬអាចលឿនជាងនេះ។”
បន្ថែមពីលើការផលិតហើយនោះលោក Bernd បានបង្ហាញក្ដីរំពឹងថាក្រុមវិស្វករសម្រាប់គម្រោងការ Artemis ក៏អាចនឹងជួយឲ្យ Volkswagen Group តាមទាន់ Tesla លើផ្នែកបច្ចេកវិទ្យាផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Autonews Europe៕