VW ចាប់ដៃគ្នាជាមួយ Ford ផលិតរថយន្ត Van សេរ៊ីថ្មីហើយគ្រោងចេញលក់នៅលើទីផ្សារនៅឆ្នាំក្រោយ

[បរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនូវរូបភាពមួយចំនួននៃរថយន្ត Volkswagen Transporter T7 សេរ៊ីឆ្នាំ២០២៥ របស់ខ្លួនហើយគ្រោងចេញលក់នៅលើទីផ្សារនៅក្នុងត្រីមាសទី១ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន Volkswagen បានចាប់ផ្តើមលក់រថយន្ត Transporter T7 នេះរួចហើយនៅអឺរ៉ុប ជាមួយនឹងតម្លៃលក់ចាប់ពី ៣៣,៩៤២ដុល្លារសហរដ្ឋអាមេរិក ហើយរថយន្តនេះនឹងធ្វើការផលិតឡើងជាបន្តបន្ទាប់ទៀតដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ពិភពលោកនៅឯរោងចក្រ Ford Otosan ក្នុងប្រទេសទួរគីដែលរួមសហការណ៍ជាមួយក្រុមហ៊ុន Ford Transit/Tourneo Custom ដើម្បីជំនួសកន្លែងរបស់រថយន្តវេនដ៏ពេញនិយមគឺ Volkswagen Transporter T6.1។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានរំពឹងថានឹងមានប្រវែងតួខ្លួនសរុប ៥,០៥០ ម.ម ដល់​ ៥,៤៥០ ម.ម ទទឹង ៣,១០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,៥០០ ម.ម ដែលដំណើរការដោយម៉ាស៊ូត, Hybrid និងអគ្គិសនីសុទ្ធ។ ចំពោះការប្រើប្រាស់ម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុបបានចំនួន ១០៨សេះ ទៅ ២១៨សេះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរថយន្តនេះនឹងទទួលបានការរចនាយ៉ាន់កង់ស្ព័រថ្មីដែលមានទំហំចាប់ពី​ ១៦អ៊ីញ​ ដល់ ១៩អ៊ីញ ភ្លឺរលោងចាំងផ្លេក។ ចំពោះផ្នែកខាងក្រោយវានឹងទទួលបានចង្កៀងរាងស្លីមប្រភេទ LED​ ទាំងសងខាង ជាមួយគ្លប់ទ្វារក្រោយ ១ ឫក៏ ២ ដូចទៅនឹងរថយន្តវេនផ្សេងៗទៀតដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម