រថយន្តអគ្គិសនីសេរ៊ីថ្មីរបស់ Volkswagen មួយគ្រឿងនេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការពន្យាពេលបញ្ជេញជាផ្លូវការនូវរថយន្ត Volkswagen ID.7 GTX ប្រភេទរថយន្ត​ sedans ប្រើអគ្គិសនីសុទ្ធ នៅអាមេរិកខាងជើងដោយសារតែតម្រូវការនៃរថយន្តអគ្គិសនីមានការធ្លាក់ចុះជាខ្លាំង ប៉ុន្តែរថយន្តនេះមានក៏គ្រោងបង្ហាញខ្លួនជាផ្លូវការនៅអឺរ៉ុបក្នុងពេលឆាប់ៗនេះផងដែរ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Volkswagen Group MEB platform បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៣៥សេះ  ប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារ និងអាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលតិចជាង ៦វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាបិតជិតនិងមានរន្ធមុខមួយផ្ទាំងធំអមដោយចង្កៀងមុខជាចង្កៀងវៃឆ្លាត​ ប្រភេទ LED matrix អូសកាត់ភ្ជាប់គ្នាដោយភ្លើង DRLs មួយខ្សែដែលមានឡូហ្គូល Volkswagen​​ នៅចំកណ្តាលនិងឡូហ្គូល GTX នៅជំហៀងទ្វារមុខទាំងសងខាងនិងដំបូលខ្មៅរលោងដែលរំលេចដោយថាសកង់ស្ព័រទំហំ ២០អ៊ីញ ជាស្តង់ដារ​ និង ២១អ៊ីញ ជាសាច់ប្រាក់។

ខណៈផ្នែកខាងក្នុងកាប៊ីនវិញទទួលបានគ្រឿងសម្ភារៈធ្វើពីក្រណាត់ ArtVelours Eco microfleece, ចង្កូតស្ព័រ, ភ្លើង DRLs ៣០ពណ៌ និងមានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលនៅលើកញ្ចក់និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម