ចិនបញ្ចេញរថយន្តអគ្គិសនីថ្មី ដែលគូរប្រជែងជាមួយនឹង Tesla Model 3

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញនូវម៉ូឌែល Seal ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលគូរប្រជែងជាមួយនឹង Tesla Model 3 សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី BYD Seal មានទំហំសរុបប្រវែង ៤ ៨០០មម, ទទឹង ១ ៨៧៥មម, កម្ពស់ ១ ៤៦០មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៩២០មម។ រថយន្តអគ្គិសនី BYD Seal ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង e-platform 3.0 ដែលប្រើលើកដំបូងលើរថយន្ត BYD Dolphin និង BYD Yuan Plus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃរថយន្តអគ្គិសនី BYD Seal មានជម្រើសអាគុយប្រភេទ ៣ ដូចជា៖

  • អាគុយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ២០១ និងទម្ងន់ ១ ៨៨៥ គីទ្បូក្រាម
  • អាគុយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ៣០៨ និងទម្ងន់ ២ ០១៥ គីទ្បូក្រាម
  • អាគុយទំហំ ៧៥ គីទ្បូវ៉ាត់ ផលិតកម្លាំង ២១៤ និងម៉ូទ័រក្រោយទំហំ ៧០ គីទ្បូវ៉ាត់ ផលិតកម្លាំង ២០១សេះ។ ខណៈដែលថាមពលសរុបដល់ ៤១៥សេះ និងទម្ងន់ ២ ១៥០ គីទ្បូក្រោម។

រថយន្តអគ្គិសនីនេះមិនទាន់បានបង្ហាញអំពីការសាកភ្លើងពេញម្តងអាចជិះចម្ងាយក្នុងការបើកបរប៉ុន្មាននៅទ្បើយទេ ត្រូវរង់ចាំចេញជាផ្លូវការ។ ប៉ុន្តែវាត្រូវបានគេរំពឹងថាអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៣,៨ វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី BYD Seal ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣៤ ៥០០ ដល់ ៤៣ ៩០៩ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម