Willing បង្ហាញកូនឡានអគ្គិសនី EV ថ្មី សាកថ្មម្តងជិះបាន ២០០គីឡូម៉ែត្រ ឯតម្លៃលក់ជិត ៧ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SIAC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Wuling Z EV ស៊េរីថ្មីចុងក្រោយ គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់​ពី ៦ ៨៥០ ដុល្លារ ។

Wuling Z EV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤០ សេះ និងអាគុយទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Kei-car នេះមានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុងស្រដៀងទៅនឹងម៉ូដែល Wulling Hongguang Mini EV ប្រើប្រាស់ទ្វារចំហៀងប្រភេទរូត ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងផ្តល់នៅទំហំ ១ ១១៧លីត្រនៅពេលបត់អីទាំងអស់ចុះក្រោម លើសពីនេះ ក៏មាន​គ្រឿង​បន្ថែម​ផ្សេងៗ​ដូចជា ​តុ​បត់​ដែល​មាន​មុខងារ​ច្រើន​មុខ​ កន្លែងដាក់ដបទឹក​ និងកន្លែងដាក់​ទូរសព្ទ​ដៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម