[ទីផ្សារបរទេស] ម៉ូតូ WMoto RTR 50 ស៊េរីឆ្នាំ ២០២២ ត្រូវបានប្រកាសចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារនៅប្រទេសចិន និងជប៉ុន ជាមួយការអាប់ដេតម៉ាស៊ីនថ្មី និងរូបរាងកាន់តែស្អាតដែលស្រដៀងគ្នាទៅនឹង Honda Super Cup ។
រូបរាងម៉ូតូ RTR 50 ត្រូវបានរចនាទ្បើងបែប Retro ដែលស្រដៀងគ្នាទៅនឹងម៉ូតូ Honda Super Cup ដោយវាបំពាក់ចង្កៀងមុខ-ក្រោយរចនាទ្បើងរាងមូល, កុងទ័រធម្មតាសម្រាប់មើលព័ត៌មាន និងកែបអង្គុយដាច់ចេញពីគ្នាមើលទៅសាមញ្ញា។
ហើយម៉ូតូនេះមានទំហំសរុបប្រវែង ១ ៨៤០មម, ទទឹង ៦៩០មម, កម្ពស់ ១ ២៣០មម និងទម្ងន់ស្រាល ៨៦ គីទ្បូក្រាម ធ្វើឱ្យការបើកបរងាយស្រួលជិះតាមផ្លុវធម្មតា ឬ Off-roads ជាដើម។
ម៉ូតូ RTR 50 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ២,៧២សេះ និងកម្លាំងរមួល ២,៩ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនកំពូល ៤៥ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។
សម្រាប់ម៉ូតូ WMoto RTR 50 ស៊េរីឆ្នាំ ២០២២ បានដាក់លក់ក្នុងតម្លៃចាប់ពី ៦១៨ ដុល្លារនៅលើទីផ្សារក្នុងប្រទេសម៉ាឡេស៊ី៕