ក្រុមហ៊ុន BMW បានបញ្ចេញនូវម៉ូឌែល iX xDrive50 Sport ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ក្នុងពិពរណ៍រថយន្តប្រទេសថៃ Motor Expo 2021 ជាមួយនឹងតម្លៃ ១៧ ៩១០៩ ម៉ឺនដុល្លារ។
សម្រាប់ BMW iX xDrive50 Sport បំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ២ ដែលផ្តល់កម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៦៥ ញ៉ូតុន ម៉ែត្រ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ៤,៦នាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
បន្ថែមពីនេះរថយន្ត BMW iX xDrive50 Sport ប្រើប្រាស់អាគុយប្រភេទ lithium-ion ទំហំ ១០៥.២ kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៦៣០គីឡូម៉ែត្រ ក្នុងពេលសាកថ្មម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ២០០ គីឡូវ៉ាត់ អាចសាកពី ០-៨០% ក្នុងរយៈពេល ៣៩ នាទី និងឆ្នាំងសាកទំហំ ៥០ kW ដែលសាករយៈពេល ២១នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ។
ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត BMW iX xDrive50 Sport បានបំពាក់នូវកុងទ័រឌីជីថល ទំហំ ១២,៣អ៊ីង និងអេក្រង់កម្សាន្តធំទំហំ ១៤,៩ អ៊ីង ភ្ជាប់ជាមួយនឹង BMW Intelligent Personal Assistant ដែលជាកំណែអាប់ដេតនៃម៉ូដែលមុន៕