[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Wuling Starlight ប្រភេទ sedan ប្រើប្រាស់ថាមពលអគ្គិសនីលើកដំបូង មុនពេលចេញលក់នៅក្នុងប្រទេសចិន ។
Wuling Starlight មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ រថយន្តនេះ ត្រូវបានប្រើប្រាស់នៅភាសារចនាថ្មីដែលផ្តល់នៅភាពកាន់តែទាក់ទាញ ជាមួយចង្កៀងមុខប្រភេទ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ដំណើរកាដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេះ ខណៈម៉ូដែល Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១០៤ សេះ ៕