[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា​  SGMW បានធ្វើការប្រកាសដាក់ចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang Mini EV ជំនាន់ថ្មី ប្រភេទទ្វារ ៥ ផ្តល់ជូនជម្រើសចំនួន ៣ មានតម្លៃលក់ចាប់ពី ៦ ២០០ ដុល្លារ ដល់ ៧ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តអគ្គិសនីសុទ្ធខ្នាតតូចនេះ មានប្រវែងតួខ្លួនសរុប ៣ ២៥៦ ម.ម ទទឹង ១ ៥១០ ម.ម កម្ពស់ ១ ៥៧៨ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ១៩០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេល ៣៥ នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ ទទួលបានការរចនាថ្មីជាមួយរាងមូលជាងជំនាន់មុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាប្រើប្រាស់នីថាសកង់ថ្មីជាដើម។

ចំពោះផ្នែកខាងក្នុងវិញ គឺទទួលបានការអាប់ឌែតថ្មីទៅលើអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់បង្ហាញព៌ត័មានឌីជីថលទំហំ ៧អ៊ីញ អាចផ្ទុកបាន ៧៤៥ លីត្រនៅពេលបត់កៅអីជួរទី ២ ចុះក្រោម ព្រមទាំងមានមុខងារសុវត្ថិភាព និងមុខងារជំនួយការបើកបរមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម