
[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Wuling-GM គ្រោងនឹងធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang Mini EV ជំនាន់ថ្មី ប្រភេទទ្វារ ៥ ដែលមានតម្លៃលក់ខ្ទង់ ៥ ៤៧៥ ដុល្លារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន។
Wuling Hongguang Mini EV ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើអំពីដែក ផ្តល់នៅភាពរឹងមាំជាងមុន ៦៧% ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ៣៥ នាទី ។
រថយន្តអគ្គិសនីសុទ្ធខ្នាតតូចនេះ មានប្រវែងតួខ្លួនសរុប ៣ ២៥៦ ម.ម ទទឹង ១ ៥១០ ម.ម កម្ពស់ ១ ៥៧៨ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ១៩០ ម.ម និងទទួលបានការរចនារូបរាងថ្មីជាមួយឌីស្សាញរាងមូលជាងមុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាប្រើប្រាស់នីថាសកង់ថ្មីជាដើម ។
ចំពោះនៅខាងក្នុង គឺទទួលបានការអាប់ឌែតថ្មីទៅលើអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់បង្ហាញព៌ត័មានឌីជីថលទំហំ ៧អ៊ីញ អាចផ្ទុកបាន ៧៤៥ លីត្រននៅពេលបត់កៅអីជួរទី ២ ចុះក្រោម ព្រមទាំងមានកន្លែងផ្ទុក ១៩ ទីតាំង ៕