[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Wuling Hongguang សេរ៊ីឆ្នាំ២០២៥ ប្រភេទ MPV ខ្នាតកណ្តាល ប្រើប្រាស់ម៉ាសុីនចំហេះក្នុង ជាមួយតម្លៃលក់លើទីផ្សារចន្លោះពី ៨ ០០០ ដុល្លារ ទៅ ១៣ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
Wuling Starlight S មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាសុីនម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ផលិតម្លាំងបាន ៩៨ សេះផ្គួបជាមួយអាគុយទំហំ ៨,៥ គីឡូវ៉ាត់ អាចបើកបរបានចាប់ពី ៣០០ ទៅ ៥០០ គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបែបសំបុកឃ្មុំអមជាមួយចង្កៀងមុខរាងស្លីម និងចង្កៀងក្រោយរចនាបញ្ឈរ រួមជាមួយការប្រើប្រាស់ថាសកង់ទំហំ ១៥ អ៊ីញ ជាដើម។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំចន្លោះពី ៧ ទៅ ១០ អ៊ីញអេក្រង់ឌីជីថល អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជា ដំបូលកញ្ជក់ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕