[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Wuling Starlight ប្រភេទ Sedan ដំបូងគេរបស់ខ្លួននៅឯពិពរណ៌ Guangzhou Auto Show រួមទាំងទទួលការកក់ទុកមុន ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ២០ ៦០០ ដុល្លារ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។
ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១០០ សេះ និង top-speed ១៥០ គីឡូម៉ែត្រ/ម៉ោង ខណៈក្រុមហ៊ុនមិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ ៕