Wuling Zhiguang EV សាកថ្មម្តងជិះបាន ២០១គីឡូម៉ែត្រ ឯតម្លៃលក់ខ្ទង់ ៦ពាន់ដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា​ SGMW បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Wuling Zhiguang EV ជំនាន់ថ្មី ប្រភេទទ្វារ ៥ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៦ ៥៩០ ដុល្លារ ដល់ ៧ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Wuling Hongguang Mini EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៤០ សេះ និងកម្លាំងរមួល ៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេល ៣៥ នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធខ្នាតតូចនេះ មានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កម្ពស់ ១ ៧៦៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម និងទទួលបានការរចនារូបរាងថ្មីជាមួយឌីស្សាញរាងមូលជាងមុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាប្រើប្រាស់នីថាសកង់ថ្មីជាដើម និងអាចផ្ទុកទម្ងន់បានដល់ ១ពាន់ជាងគីឡូក្រាម។

ចំពោះនៅខាងក្នុង ទទួលអេក្រង់កុងទ័រព័ត៌មានទំហំ ៤,២អ៊ីញ កៅអីចំនួន ៤ ឧបករណ៍បំពងសម្លេងចំនួន ២ ចំនុច និងប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម