Wuling បង្ហាញរថយន្ត EV ថ្មី តម្លៃក្រោយ ១មុឺនដុល្លារ តែជិះបាន ៤០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Wuling Binguo S ដែលជាគូរប្រកួតប្រជែងថ្មីរបស់ Geely Xingyuan ជាមួយតម្លៃលក់ចាប់ពី ៩ ៥០០ ដុល្លារ ដល់ ១១ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន និងត្រៀមប្រកាសចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី ២៧ ខែកញ្ញានេះ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,៩ និង ៤១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៥ និង ៤៣០ គីឡូម៉ែត្រ នៅពេលាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាងការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ មានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខរាងអក្សរ C រួមទាំងថាសកង់ត្រូវបានឌីស្សាញថ្មី។ វាមានប្រវែង ៤ ២៦៥មម ទទឹង ១ ៧៨៥មម កម្ពស់ ១ ៦០០មម និងប្រវែងគម្លាតកង់ ២ ៦១០មម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អុីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អុីញ, កន្លែងសាកថ្មឥតខ្សែកម្លាំង 50W,​ ប្រព័ន្ធអូឌីយ៉ូចំនួន ៦គ្រាប់ និងកាមេរ៉ាជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម