
[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសថា ក្រុមហ៊ុនចែកចាយរថយន្តបានចំនួនដល់ទៅ ៣០០ ០០០ គ្រឿងក្នុងរយៈពេល ១៥ ខែបន្ទាប់ពីការចេញលក់ជាលើកដំបូងទីផ្សារក្នុងប្រទេសចិន ហើយគិតជាមធ្យមក្នុងមួយថ្ងៃ ចែកចាយរថយន្តចំនួនបាន ៦៤៧ គ្រឿង។
ក្នុងនោះ ក្រុមហ៊ុន Xiaomi AUto ត្រូវបានបានបង្កើតសាខាផ្នែកយានយន្តនៅឆ្នាំ ២០២១ ដោយស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi លោក Lei Jun ដោយផ្ទាល់ ហើយបច្ចុប្បន្ន មាន ៣ម៉ូដែល គឺរថយន្តអគ្គិសនីសុទ្ធ Xiaomi SU7, SU7 Ultra និងទី ៣ គឺម៉ូដែល Xiaomi YU7 ដែលទើបដាក់លក់ផ្លូវការថ្មីៗនេះ ។
គួរឲ្យដឹងថា គោលដៅរបស់ Xiaomi Auto ក្នុងឆ្នាំ ២០២៥ គ្រោងនឹងលក់រថយន្តឲ្យបាន ៣៥០ ០០០ គ្រឿង ហើយក្រុមហ៊ុនសម្រេចបាន ៤៥,៧% នៃគោលដៅនេះគិតត្រឹមថ្ងៃទី ១០ ខែកក្កដា។ លើសពីនេះ ការបើកដំណើរការរោងចក្រដំណាក់កាលទីពីរ (F2) នៅទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនបរិមាណផលិតកម្ម និងឈានដល់គោលដៅរបស់ខ្លួន ៕