Xiaomi ខានលុយជិត ១ពាន់ដុល្លារ រាល់រថយន្តដែលបានលក់ក្នុងត្រីមាសទីមួយ ឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីនេះៗ ក្រុមហ៊ុន Xiaomi Group បានធ្វើបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី១ ឆ្នាំ ២០២៥ ដោយលក់រថយន្តអគ្គិសនីសុទ្ធម៉ូដែល SU7 បានចំនួន ៧៥ ៨៦៩ គ្រឿង ដែលទទួលបានប្រាក់ចំណូល ២,៥១ ពាន់លានដុល្លារ ។

ក្នុងនោះ ប្រាក់ចំនេញដែល Xiaomi ទទួលបានពីការលក់រថយន្តអគ្គិសនី ចំណេញសរុបចំនួន ២៣,២% សម្រាប់ត្រីមាសនេះ ជាមួយនឹងការបាត់បង់ប្រតិបត្តិការចំនួន ៧០ លានដុល្លារអាមេរិក។ ផ្អែកលើតួលេខទាំងនេះ អាជីវកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Xiaomi បានប្រកាសពីការខាតបង់ជាមធ្យមចំនួន ៩០៣ ដុល្លារ ក្នុងមួយរថយន្តក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi Group Partner និងជាប្រធាន Lu Weibing បានពន្យល់ថា អាជីវកម្មរថយន្តរបស់ក្រុមហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយការវិនិយោគដំបូង និងការបែងចែកថ្លៃដើមយ៉ាងច្រើនដែលនាំឲ្យមានការខាតបង់នៅដំណាក់កាលដំបូងជាមួយនឹងរោងចក្រផលិតដោយខ្លួនឯង និងបច្ចេកវិទ្យាស្នូលដែលមានកម្មសិទ្ធិ ស្របតាមគំរូដែលបានឃើញនៅទូទាំងឧស្សាហកម្មរថយន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០២៤ ការលក់រថយន្ត EV របស់ Xiaomi បានកត់ត្រាការខាតបង់សរុបចំនួន ៨៦២ លានដុល្លារអាមេរិក ដែលគិតជាមធ្យមក្នុងរថយន្តមួយគ្រឿងត្រូវបានខានបង់ទឹកប្រាក់ចំនួន ៦ ២៥០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម