[បរទេស] បន្ទាប់បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi ដាក់គោលដៅ ជាមួយឆន្ទៈចង់ក្លាយជា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំង ៥ របស់ពិភពលោកក្នុងរយៈពេល ២០ ឆ្នាំខាងមុខ និងគោលបំណងផលិតរថយន្តដែលមានប្រព័ន្ធជំនួយការអ្នកបើកបរនៅឆ្នាំ ២០២៤ ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការក្នុងការឈានជើងចូលក្នុងអាជីវកម្មរថយន្តនៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២១ ជាមួយកាវិនិយោគដំបូងជាមួយទឹកប្រាក់ប្រមាណ ១០ពាន់លានយ៉ាន់ ស្មើរនឹងទឹកប្រាស់ជាង ១ពាន់លានដុល្លារ នឹងអាចឡើងដល់ ១០ពាន់លានដុល្លារសម្រាប់ការវិនិយោគក្នុងរយៈពេល ១០ឆ្នាំខាងមុខ ។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Xiaomi លោក Lei បាននិយាយថា លោកមានសង្ឃឹមខ្ពស់ជាមួយម៉ូដែលដំបូងរបស់ក្រុមហ៊ុន ដែលចូលប្រលូកក្នុងឧស្សាហកម្មរថយន្តជាមួយគោលដៅរបស់ខ្លួន ។
យោកតាមគេហទំព័រ S&P Global Mobility របស់ Global Automotive Outlook ឆ្នាំ ២០២៣ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់ទាំង ៥ របស់ពិភពលោកនៅក្នុងឆ្នាំ ២០២២ រួមមាន៖
- ១ ក្រុមហ៊ុន Toyota លក់រថយន្តបានសរុប ៩,៥៧ លានគ្រឿង
- ២ ក្រុមហ៊ុន Volkswagen លក់រថយន្តបានសរុប ៨,៩៣ លានគ្រឿង
- ៣ ក្រុមហ៊ុន General Motor (GM) លក់រថយន្តបានសរុប ៨,៤៥ លានគ្រឿង
- ៤ ក្រុមហ៊ុន Stellantis លក់រថយន្តបានសរុប ៨,២៣ លានគ្រឿង
- ៥ ក្រុមហ៊ុន Tesla លក់រថយន្តបានសរុប ៩៣៦ ០០០ លានគ្រឿង