Xiaomi ចាយពេល ៩ខែ លក់ឡានអគ្គិសនី EV ដំបូងរបស់ខ្លួនបានដល់ទៅ ១៣មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនស្មាតហ្វូន Xiaomi ទើបតែឈានជើងចូលក្នុងវិស័យយានយន្តថ្មីៗនេះប៉ុណ្ណោះ បានធ្វើការបង្ហាញពីទិន្ន័យនៃការលក់រថយន្តអគ្គិសនីសុទ្ធ SU7 ដំបូងរបស់ខ្លួន ដោយលក់បានចំនួនសរុប ១៣០ ០០០ គ្រឿង ក្នុងរយៈពេល ៩ ខែ ចាប់តាំងពីការដាក់ចេញលក់ជាផ្លូវការនៅចុងខែ ៣ ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ នៅក្នុងខែដំបូងនៃការចាប់ផ្តើមដាក់លក់ជាផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួនបានទទួលបានការបញ្ជាទិញដល់ទៅ ១០ ០០០ គ្រឿង និងក្នុងរយៈពេល ១៩៨ ថ្ងៃបន្ទាប់ ការលក់ Xiaomi SU7 លក់បានចំនួន ៩០ ០០០គ្រឿងបន្ថែម ។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ក្នុងរយៈពេល ៤៥ ថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤ បានចំនួនដល់ទៅ ៣០ ០០០ គ្រឿងបន្ថែម ដែលធ្វើឲ្យ Xiaomi គ្រប់គោលដៅលក់របស់ខ្លួន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Xiaomi SU7 នៅទីផ្សារប្រទេសចិន មានតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៤១ ៥០០ ដុល្លារ ផ្តល់នៅជម្រើស ២ប្រភេទរួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៧៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦៦៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងសម្រាប់ម៉ូដែលស្តង់ដារ
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៥  សេះ និងអាគុយទំហំ ១០១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៨៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តងសម្រាប់ម៉ូដែលស SU7 Max ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម