[បរទេស] បន្ទាប់ពីគំរូរថយន្ត SU7 Ultra ត្រូវបានដាក់បង្ហាញចេញកាលពីខែមុន ខណៈពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានផ្តល់ភ្លើងខៀវសម្រាប់ការផលិតម៉ូដែលនេះ នឹងគ្រោងចេញលក់នៅដើមឆ្នាំ ២០២៥ ។
SU7 Ultra គឺជារថយន្តអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុនដោយផ្ទាល់ចំនួន ៣ ដែលអាចផលិតកម្លាំងបានដល់ ១៥២៧ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ១,៩៧ វិនាទី ។
រថយន្តនេះត្រូវបានឌីស្សាញឡើងផ្តោតលើការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធជ្រេកខ្យល់ aerodynamic ដូចជា កាង Spoiler ខាងក្រោយ, បំពង់ស៊ីមាំង កាងជ្រេកខ្យល់ផ្នែកចំហៀង និងសំបកកង់ប្រណាំងពិសេស។ លើសពីនេះ តួខ្លូនបំពាក់ជាមួយកាបូនផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលចង់ទិញ SU7 Ultra ត្រូវតែឆ្លងកាត់ការសាកល្បង ដើម្បីអាចបញ្ចេញថាមពលកំលាំងពេញលេញនៃម៉ូដែលនេះ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun ខណៈក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីខ្លឹមសារនៃការធ្វើតេស្តនេះទេ ៕