Xiaomi បញ្ជាក់ពីកាលបរិច្ឆទដាក់លក់រថយន្ដ YU7 អាប់ដេតថ្មីអាចបើកបានចម្ងាយ ៨៣៥គីឡូម៉ែត្រ

ក្រុមហ៊ុន Xiaomi Motor បាន​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​ដាក់​ជូន​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន (MIIT) សម្រាប់​រថយន្ត SUV អគ្គិសនី YU7 ដែល​នឹង​ចេញ​នា​ពេល​ខាងមុខ ដោយ​បន្ថែម​ម៉ូឌែលថ្មី ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ single-motor ​អាច​បើកបរបាន​ចម្ងាយ ៨៣៥ គីឡូម៉ែត្រ។

Xiaomi YU7 spied in the wild without camouflageក្រុមហ៊ុន Xiaomi ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ម៉ូដែល​នេះ​នឹង​ដាក់​លក់​ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​កក្កដា ឆ្នាំនេះ ដោយ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​ជើងខ្លាំង Tesla Model Y និង Xpeng G7 ជារថយន្ត SUV អគ្គិសនី​លំដាប់​ខ្ពស់​របស់​ប្រទេស​ចិន។ តាមការរំពឹងទុក រថយន្ដម៉ូឌែលនេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹងដាក់លក់ជាមួយតម្លៃប្រហែល​ ២៥០ ០០០ ដល់ ៣៥០ ០០០ យ័ន ស្មើនិង ៣៥ ០០០ ដល់ ៤៩ ០០០ ដុល្លារ។

ចំពោះរថយន្ដ​បាន​ចុះបញ្ជី​ថ្មី​នេះ ដំណើរការដោយម៉ូទ័រ​អគ្គិសនី​ចំនួនមួយ​ អាចផលិតកម្លាំងបាន ៣១៥សេះ ជាមួយ​ការប្រើប្រាស់​ថាមពលអាគុយ​ត្រឹម ១៣.៣ kWh ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្ត​ម៉ូឌែលរចនា​មានទម្ងន់ត្រឹមតែ ២ ៣១៥ គីឡូក្រាម ដើម្បីជួយរក្សា​តុល្យភាព​រវាង​ប្រសិទ្ធភាព​រយៈចម្ងាយនៃការ​បើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi's upcoming YU7 SUV gets spied without camo - ArenaEVរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។

Xiaomi YU7: El segundo Xiaomi es una SUV de casi 700 hp - Autoanalíticaចំពោះផ្នែកខាង​ផ្នែកខាងក្នុង​ តាមការរំពឹងទុកអាចនឹងបំពាក់មកជាមួយពណ៌​ស្វាយ​ក្រហម និង​ពណ៌​បៃតង​ស្រាល ដោយ​មាន​អេក្រង់​កម្សាន្ដ ទំហំ ១៦,១អុីញ និងភ្ជាប់មកជាមួយអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ។ បន្ថែមពីផ្នែកខាងក្នុងភ្ជាប់មកជាមួយ​កន្លែង​សាក​ឥត​ខ្សែ ប្រអប់​ដាក់​ដៃ​បើក​បាន​ពីរ​ទិស ​កន្លែង​ដាក់​កែវ និង​កៅអី zero-gravity អាចបត់បានរាបស្មើ។ Xiaomi YU7 ក៏បំពាក់មកជាមួយ បច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ រួមទាំងឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ ជួយ​បង្កើន​ផាសុកភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ម៉ូឌែល​លំដាប់​ខ្ពស់​ក៏​នឹង​ផ្តល់​ជូន​នូវ​ចង្កូតស្រោបស្បែក Alcantara និង​ carbon fibre ផង​ដែរ៕

Xiaomi CEO Lei Jun teases Xiaomi YU7, the company's second model with 681 hp

ផ្ទាំងផ្សាយពាណិជ្ជកម្ម