
ក្រុមហ៊ុនផលិតរថយន្ត Xiaomi បានប្រកាសជាផ្លូវការថា ពួកគេកំពុងរៀបចំផែនការក្នុងការចេញលក់នូវរថយន្តអគ្គិសនីរបស់ពួកនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។
បើយោងតាមលោក William Lu ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា លោកមានគោលបំណងចាប់ផ្តើមលក់រថយន្តនៅលើទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៧ ហើយប្រកាសចូលក្នុងទីផ្សារថ្មីនៅតំបន់អឺរ៉ុបក្នុងខែមីនា ឆ្នាំ ២០២៥ នេះ។
គួរឲដឹងថា ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបញ្ចូលខ្លួនក្នុងការផលិតរថយន្ត EV ប្រហែល ៤ ឆ្នាំមុន គឺនៅក្នុងខែមិនា ឆ្នាំ ២០២១ ហើយពួកគេបានដាក់លក់រថយន្តដំបូងរបស់ខ្លួន Xiaomi SU7 នៅខែមិនា ឆ្នាំ ២០២៤ ។ បន្ទាប់មកបានប្រកាសចេញនូវរថយន្តជាច្រើនទៀតមានដូចជា Xiaomi SU7 Ultra និង Xiaomi YU7 ។
ខណៈពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចូលរួមជាមួយនឹងទីផ្សារជាច្រើន និងទទួលបានលទ្ធផលយ៉ាងល្អក្នុងការលក់រថយន្ត ខណៈការប្រកាសចេញលក់រថយន្តអគ្គីសនីសុទ្ធ Xiaomi SU7 Ultra នៅក្នុងទីផ្សារប្រទេសចិន របស់ពួកគេគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទទួលបានការបញ្ជាទិញដល់ទៅ ១គ្រឿង ត្រឹមរយៈពេល ២ម៉ោង បន្ទាប់ពីបានប្រកាសដាក់លក់ជាផ្លូវការ៕