Xiaomi SU7 សេរ៊ីថ្មី កាន់តែទំនើប និងអាចបើកបានឆ្ងាយជាងមុន ជិះបានដល់ ៩០២គ.ម

រថយន្តអគ្គិសនី Xiaomi SU7 សេរ៊ីថ្មី បានបង្ហាញវត្តមានជាផ្លូវការ ជាមួយតម្លៃ ៣២ ៨០០ដុល្លារ សម្រាប់ម៉ូឌែល Standard ខណ:ម៉ូឌែល Pro មានតម្លៃ ៣៧ ១០០ដុល្លារ និងម៉ូឌែល Max មានតម្លៃ ៤៤ ៣០០ដុល្លារ។

បើធៀបទៅនឹងសេរ៊ីចាស់ រថយន្តនេះមានតម្លៃថ្លៃជាងមុខខ្ទង់ ១​ ៤០០ ទៅ ២ ០០០ដុល្លារ ប៉ុន្តែសេរ៊ីថ្មីទទួលបាននូវការកែប្រែថ្មីកាន់តែស្រស់ស្អាត និងទំនើបជាងមុខផងដែរ ជាក់ស្តែងបានបំពាក់ជាមួយ LiDAR និងមុខងារជំនួយការបើកបរថ្មី HAD របស់ Xiaomi ជាស្តង់ដារគ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះបានបន្ថែមកម្លាំងច្រើនជាងមុន ដោយម៉ូឌែល Standard និង Pro អាចផលិតកម្លាងបាន ៣២០សេះ ចំណែកម៉ូឌែល Max អាចផលិតកម្លាំងបាន ៦៩០សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកចម្ងាយបើកបរក៏ដូចគ្នាផងដែរ មានចម្ងាយបើកបរឆ្ងាយជាងមុន ដោយម៉ូឌែល Standard អាចបើកបរបានចម្ងាយ ៧២០គ.ម ចំណែកម៉ូឌែល Pro អាចបើកបរបានចម្ងាយ ៩០២គ.ម និងម៉ូឌែល Max អាចបើកបរបានចម្ងាយ ៨៣៥គ.ម។ បន្ថែមពីនេះរយ:ពេលនៃការសាកអាគុយគឺប្រើពេល ១៥នាទីអាចបើកបានចម្ងាយ ៦៧០គ.ម ខណ:ពីមុនបើកបានត្រឹម ៥១០គ.មប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម