Xpeng នឹងដាក់បង្ហាញចេញនៅតាក់ស៊ីគ្មានមនុស្សបើកនៅក្នុងឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅតាកស៊ីគ្មានមនុស្សបើក robotaxi នៅឆ្នាំ ២០២៦ តែមិនដូចក្រុមហ៊ុន Tesla ទេ Xpeng នឹងមិនដំណើរការតាក់ស៊ីដោយខ្លួនឯងទាំងស្រុងនោះទេ ។

មិនត្រឹមតែប៉ុណ្ណោះ លោក He Xiaopeng ប្រធានក្រុមហ៊ុន Xpeng បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែមានគ្រោងអភិវឌ្ឍនៅរថយន្តតាក់ស៊ី Robotaxi និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ self-driving car ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹថា Xpeng ជាក្រុមហ៊ុន​នាំ​មុខ​គេលើ​បច្ចេកវិទ្យា​បើកបរ​ឆ្លាតវៃ​ក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​គឺ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផលិត​ម៉ូដែល​ដែល​បំពាក់​ជាមួយប្រព័ន្ធចាប់សញ្ញា Lidar ។ លើសពីនេះ ក្រុមហ៊ុនជឿថាវិធីសាស្រ្តបែបនេះដែលប្រើបច្ចេកវិទ្យាពីចុងដល់ចប់ដំណើរការជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិ L2 ឬ L3 ប៉ុន្តែមិនស័ក្តិសមសម្រាប់ L4 នោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម