Xpeng បញ្ចេញ Xpeng G7 ជម្រើស EREV របស់ខ្លួន អាចបើកបាន ៣២៥គ.ម ដោយអគ្គិសនីសុទ្ធ

បន្ទាប់ពីប្រកាសបង្ហាញចេញលក់នូវជម្រើសអគ្គិសនីសុទ្ធរបស់ខ្លួនរួច ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Xpeng G7 ប្រភេទ EREV របស់ខ្លួនហើយ ដោយក្នុងនោះ គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត Xpeng G7 ប្រភេទ EREV នេះ ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ៥៥,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងមានល្បឿនអតិបរមាន ២០២គ.ម/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៨ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ វាមានការឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ទ្វារប្រភេទ hidden door handles និងជម្រើសថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម