Xpeng គ្រោងផលិតរថយន្តអគ្គិសនី ដែលជាដៃគូរប្រកួតប្រជែងជាមួយ Tesla Model Y

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors គ្រោងនឹងដាក់បញ្ចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ២ នៅឆ្នាំ ២០២៣ ហើយមួយក្នុងចំណោមរថយន្តទាំងនោះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយ Tesla Model Y ផងដែរ។ ក្នុងនោះយោងតាម ព័ត៌មានលម្អិតអំពីម៉ូដែលថ្មីត្រូវបានគេដឹង ប្រធានក្រុមហ៊ុន Xpeng លោក Brian Gu បានបញ្ជាក់ថា មួយម៉ូឌែលជារថយន្តប្រភេទ B-class និងមួយទៀតជាប្រភេទ C-class ។

ដោយបច្ចុបន្បន្នក្រុមហ៊ុន Xpeng មានតែររថយន្តប្រភេទ B-class តែមួយគត់ គឺរថយន្ត P7 ប្រភេទ sedan ប៉ុន្តែលោក Gu បាននិយាយថា ម៉ូដែលទីពីរនេះ នឹងជាគោលដៅទីផ្សារធំជាងរថយន្ត P7 ហើយបានកត់សម្គាល់ថាវានឹងក្លាយជាគូប្រជែងជាមួយរថយន្ត Tesla Model Y ជារថយន្តប្រភេទ SUV ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng កំពុង​អភិវឌ្ឍខ្លួន​​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ដែល​កំពុង​ចែកចាយ​រថយន្ត​ក្នុងបរិមាណច្រើន ហើយបានបញ្ជាក់ថា នៅក្នុងខែមិថុនាខ្លួនបានផលិតរថយន្តទី ២០០ ០០០ គ្រឿងរបស់ខ្លួន ត្រឹមតែ ៨ ខែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា រថយន្ត Xpeng P5 ដែលទើបនឹងដាក់បញ្ចេញចេញថ្មី ហើយក៏ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនផងដែរដោយបានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងស៊ុយអែត ដែលមានអាគុយទំហំ ៦៦​ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអេឡិចត្រិចតែមួយដែលមានកម្លាំង ២១១ សេះ​ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម