Xpeng ត្រៀមបង្ហាញរថយន្ដប្រភេទ AI Car បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ

ក្រុមហ៊ុន Xpeng ត្រៀមនឹងបង្ហាញរថយន្ត SUV ថ្មីម៉ូឌែល G7 របស់ខ្លួននៅល្ងាចថ្ងៃពុធនេះ ហើយរថយន្តនេះជាប្រភេទ “AI Car” ដំបូងគេបង្អស់ប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ L3។

លោក He Xiaopeng ប្រធានក្រុមហ៊ុន បានលើកឡើងថា Xpeng G7 គឺជារថយន្ត SUV ដ៏ឆ្លាតវៃដ៏កម្រមួយដែលរួមបញ្ចូល “បច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយនឹងផាសុកភាព” ហើយមានការរចនាបែបអនាគត រួមបញ្ចូលជាមួយភាពច្នៃប្រឌិតខ្ពស់។

រថយន្ត G7 មានប្រវែង ៤ ៨៩២ម.ម ទទឹង ១ ៩២៥ កម្ពស់ ១ ៦៥៥ម.ម គម្លាតកង់មុខក្រោយប្រវែង ២ ៨៩០ម.ម មានការរចនាបែបសុីវីល័យ ដោយលេងជាមួយគែមខាងក្រោមពណ៌ខ្មៅមួយជុំរថយន្ដ ហើយកម្ពស់ខ្ពស់ពីបាតដីខ្ពស់និងបន្ថែមមកជាមួយកោងក្រោយនៅលើដំបូលទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសៗនៃការរចនាបន្ថែមទៀតរួមមាន៖ កញ្ចក់មើលចំហៀងពណ៌ខ្មៅ, ដៃទ្វាររៀបស្មើ និងកញ្ចក់ឯកជននៅទ្វារខាងក្រោយ។ រថយន្ដក៏បំពាក់មកជាមួយដំបូលកញ្ចក់បែប Panoramic ដែលទំនងជាមានស្រទាប់ការពារកម្ដៅថ្ងៃប្រកបដោយប្រសិទ្ធភាព។ ផ្នែកខាងក្នុងដែលត្រូវបានរក្សាបាននូវរចនាបថបែប Minimalist។

ចំណុចលេចធ្លោដ៏សំខាន់មួយគឺប្រព័ន្ធ “Chasing Light Panorama AR-HUD” ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ Huawei ហើយដាក់ឲ្យដំបូងនៅក្នុងរថយន្ត Xpeng G7។ ប្រព័ន្ធនេះរួមបញ្ចូលជាមួយនឹង Huawei hardware ហើយនិង Xpeng Software ដើម្បីផ្តល់ជូននូវការរុករកផ្លូវ និងប្រព័ន្ធជំនួយការបើកបរកាន់តែប្រសើរ។

ប្រព័ន្ធ AR-HUD ប្រើប្រាស់មុខងារ Algorithm ដើម្បីដាក់បញ្ចូលការរុករកឌីជីថលទៅលើទិដ្ឋភាពជាក់ស្ដែង ដែលជួយដល់ការសម្រេចចិត្តរបស់អ្នកបើកបរ និងបង្កើនសុវត្ថិភាព។ លក្ខណៈពិសេសរបស់វាដូចជា៖ ការរុករកកម្រិតគន្លងផ្លូវ ប្រព័ន្ធជំនួសការបើកបរនិងការដាស់តឿនសុវត្ថិភាពត្រូវបានគាំទ្រ ដោយ AR “light carpet” ត្រូវបានកែតម្រូវសម្រាប់ពេលជួបឧបសគ្គ និងផ្លូវជម្រាល។ ប្រព័ន្ធនេះក៏ផ្តល់ការព្រមានសម្រាប់ការប្តូរគន្លងផ្លូវ ចាប់យកសកម្មភាពអ្នកថ្មើរជើង និងជួយសម្រួលដល់ការបើកបរក្នុងស្ថានភាពអាកាសធាតុមិនល្អផងដែរ។

Xpeng to debut G7 SUV on Jun 11, claiming L3 computing power - CnEVPostរថយន្ត G7 ក៏នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់នូវបន្ទះឈីប Turing AI ដែលបង្កើតដោយ Xpeng ផ្ទាល់ ដែលត្រូវបានគេពិពណ៌នាថាជដែលមានសមត្ថភាពជំរុញការបើកបរដោយស្វ័យប្រវត្តិក្នុងកម្រិតខ្ពស់។

រថយន្ត Xpeng G7 ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពឆ្លាតវៃ ដោយរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាច្រើន។ វាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២៥០ ០០០យន់ ឬស្មើនឹង ៣៦ ០០០ដុល្លារ ហើយនឹងក្លាយជាដៃគូប្រជែងរបស់ Tesla Model Y, Xiaomi SU7 និង Zeekr 7X។ រថយន្ត G7 ត្រូវបានកំណត់ថា នឹងបង្ហាញខ្លួនជាផ្លូវការ និងបើកទទួលការបញ្ជាទិញជាមុននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម