Xpeng នឹងប្រកាសបញ្ចេញ G6 ប្រភេទ EREV នៅចុងឆ្នាំនេះ!

បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Xpeng G6 ប្រភេទអគ្គិសនីកាលពីខែមិនា នៅក្នុងទីផ្សារប្រទេសចិន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng Motors គ្រោងនឹងធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត Xpeng G6 ប្រភេទ EREV របស់ខ្លួនហើយ ដោយគ្រោងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ​ បើយោងតាមរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមបានឲដឹងថា រថយន្ត Xpeng G6 ប្រភេទ EREV នេះ ក៏អាចនឹងមានការរចនារូបរាងផ្នែកខាងក្រៅដូចគ្នានឹងប្រភេទអគ្គិសនីផងដែរ ប៉ុន្តែគឺអាចបើកបរបានចម្ងាយសរុបដល់ទៅ ១​៤០០គីឡូម៉ែត្រ ឯណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់តម្លៃ ក៏ដូចជាព័ត៌មានលម្អិតផ្សេងៗគឺមិនទាន់បង្ហាញចេញនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្ត Xpeng G6 ប្រភេទ EREV នេះ គឺនឹងប្រកាសចេញនៅចុងឆ្នាំ២០២៥​ នេះហើយ ហើយការរចនាផ្នែកខាងក្នុងវិញក៏អាចនឹងមានភាពស្រដៀងគ្នានឹងជម្រើស EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម