Xpeng បញ្ជេញឡាន EV ថ្មី គ្រោងចេញលក់នៅឆមាសទី១ នេះ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្ត Xpeng G7 ប្រភេទ SUV អគ្គិសនី  គ្រោងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆមាសទី១ នេះ ខណៈតម្លៃអាចនឹងចាប់ពី ២៧ ៣០០ ដុល្លារ។

Xpeng G7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយ Lithium iron phosphate ខណៈចម្ងាយបើកបរ ទំហំអាគុយ និងព៌ត័មានលម្អិតផ្សេងទៀតមិនទាន់ដាក់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩២ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប Hawk AI ថ្មីរបស់ Xpeng ដែលផ្តល់នូវសមត្ថភាពបើកបរដ៏ឆ្លាតវៃ ដោយមិនត្រូវការប្រព័ន្ធរ៉ាដាថ្លៃទៀតផង។

គួរឲដឹងថា Xpeng G7 មានទំហំធំជាងបើប្រៀបធៀបទៅនឹង G9 ដោយវាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលប្រើប្រាស់ក្នុងទីក្រុង ខណៈពេលដែលផ្នែកខាងក្នុងរក្សាបាននូវភាពធំទូលាយ រួមជាមួយនឹងតម្លៃកាន់តែប្រកួតប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម