Xpeng បានសម្រេចការផលិតឡានអគ្គិសនី Mona M03 គ្រឿងទី ៥មុឺន បន្ទាប់ពីចេញជាផ្លូវការកាលពីខែសីហា

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនី Xpeng Mona MO3 បានសម្រេចការផលិតគ្រឿងទី ៥០ ០០០ ហើយបន្ទាប់ពីការដាក់ចេញជាផ្លូវការកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ៨០១ ដុល្លារ ។

Xpeng Mona MO3 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ រួមទាំងផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន BYD ទំហំ ៦២,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងបំពាក់បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ Xpeng intelligent driving technology ផងដែរ ។

ខណៈផ្នែកខាងក្នុងមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម