[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្ត Xpeng បានធ្វើការបើកកក់នូវរថយន្ត Xpeng G6 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ មាន ២ជម្រើសរួមមាន G6 Standard និង G6 Long នៅទីផ្សារប្រទេសអូស្ត្រាលី ហើយត្រៀមចែកចាយដល់អតិថិជនរបស់ខ្លួននៅចុងឆ្នាំនេះ ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ។
រថយន្តនេះមានជម្រើសប្រព័ន្ធថាមពលដំណើរការ ២ប្រភេទ អាស្រ័យតាមជម្រើស រួមមាន៖
- ប្រភេទ G6 Standard ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ១៩០គីឡូវ៉ាត់ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៤៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៩វិនាទី។
- ប្រភេទ G6 Long ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១០គីឡូវ៉ាត់ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុង ១ ផ្គួបជាមួយអាគុយទំហំ ៨៧,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៧វិនាទី។
គួរបញ្ជាក់ផងដែរងារថយន្តនេះអាចសាកថ្មឡើងពី ២០ ទៅ ៨០ភាគរយ ចំណាយពេល ២០នាទីប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់ដុំសាកល្បឿនលឿន និងមានពណ៌តួខ្លួនចំនួន ៥ គឺ Arctic White, Silver Frost, Graphite Grey, Midnight Black និង Fiery Orange រួមផ្សំជាមួយនឹងផ្នែកខាងក្នុងពណ៌ខ្មៅ និង ស ដែលរត់នៅលើយ៉ាន់ស្ព័រទំហំ ២០អ៊ីញជាស្តង់ដារសម្រាប់ជម្រើសទាំងពីរ។
ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់កំសាន្ត touchscreenទំហំ ១៥អ៊ីញ high-resolution screen ដំណើរការតាមប្រព័ន្ធ Xmart Operating System និងមានប្រព័ន្ធអូឌីយ៉ូ Xopera ១៨តំំបន់ ទំហំ ៩៦០វ៉ាត់ និងកុងទ័របង្ហាញព័ត៌មានឌីជីថល ទំហំ ១០,២អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់, រន្ធ USB ចំនួន៤, ដំបូលកញ្ចក់ Panoramic, មុខងារកំដៅដៃចង្កូត,កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕