Xpeng G7 បំពាក់បន្ទះឈីប AI Turing បើកការបញ្ជាទិញទុកមុននៅចិនក្នុងតម្លៃចាប់ពី៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Xpeng បានដាក់បង្ហាញជាផ្លូវការនូវរថយន្ត G7 ដែលជាប្រភេទរថយន្ត mid-size SUV ជាមួយការបើកការបញ្ជាទិញកក់ទុកមុនក្នុងតម្លៃចាប់ពី ២៣៥ ៨០០យន់ ស្មើនិងប្រមាណ ៣២ ៥០០ដុល្លារ។

រថយន្ដអគ្គិសនី Xpeng G7 បានដកចេញអេក្រង់កុងទ័រ ដោយបំពាក់ជាមួយប្រព័ន្ធ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei និងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing របស់ក្រុមហ៊ុនផ្ទាល់។

ប្រព័ន្ធ AR-HUD គឺជាផ្ទាំងបញ្ចាំងព័ត៌មាន Head-up Display ដែលមានទំហំរហូតដល់ ៨៧អុីញ ហើយបង្ហាញព័ត៌មានជា្រចើនដូចជាល្បឿនក្នុងការបើករ ការរុករកផ្លូវហើយនាំផ្លូវឆ្លាតវៃ និងការព្រមានផ្សេងៗ ទៅលើកញ្ចក់ខាងមុខរថយន្ត ដោយផ្អែកលើរូបភាពជាក់ស្ដែងពិតៗ ពេលកំពុងបើកបរតែម្ដង ការធ្វើបែបនេះដើម្បីឲ្យអ្នកបើកបរផ្ដោតអារម្មណ៍លើការការបើកកាន់តែល្អ ហើយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងកាត់បន្ថយការរំខានកាន់តែខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng x Huawei AR-HUD System Turns the Entire Windshield Into a Heads-Up Display - The Flighterរថយន្ដរចនាមកដោយបំពាក់ម៉ូទ័រអគ្គិសនីនៅខាងក្រោយ ​ផ្តល់​ជម្រើស​អាគុយ​២ប្រភេទក្នុងនោះរួមមានអាគុយទំហំ 68.5 kWh និង 80.8 kWh។ ចំពោះរយៈចម្ងាយ​នៃការបើកបរជាមួយធំជាងគេអាចបើកបាន ៧០២គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ម្ងាយ CLTC ។ ម៉ូឌែល Ultra ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈីប AI Turing ​គាំទ្រប្រព័ន្ធគណនា​ថាមពល​ជាង 2,200 TOPS ត្រូវបាន​អះអាង​ថា​មានកម្រិតសមត្ថភាពស្មើ​នឹង​ថាមពល​នៃ​បន្ទះ​ឈីប Nvidia Orin-X ចំនួន​ប្រាំបួន ដែល​គាំទ្រ​មុខងារ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ក្នុងការបើកបរនៅ​ទីក្រុង, នៅលើ​ផ្លូវ​ហាយវេនិង​ជំនួយ​ការចូល​ចត​កម្រិត​ខ្ពស់។

G7 ឌីស្សាញបែប “X Face” ជំនាន់ទីពីរ បំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទឹទឹងផ្នែកខាងមុខ ហើយចង្កៀងមុខរចនាមកបំពាក់ក្នុងរន្ធខ្យល់តែម្ដង។ រថយន្តប្រភេទ mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៨៩២ម.ម, ទទឹង ១ ៩២៥ម.ម, កម្ពស់ ១ ៦៥៥ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០ម.ម។  រថយន្តនេះក៏បន្ថែមមកជាទ្វារអត់ស៊ុមកញ្ចក់ ហើយមានមុខងារបិទទ្វារដោយស្វ័យប្រវត្តិ, ដៃទ្វាររាបស្មើ។

ការរចនាផ្នែកខាងក្រោយបានបំពាក់មកជាមួយចង្កៀងរាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយកាងក្រោយនៅជាប់ដំបូល។ នៅផ្នែកខាងក្នុងរថយន្ដបានលុបអេក្រង់កុងទ័របង្ហាញព័ត៌មាន ដោយសាររថយន្ដមានបំពាក់មកជាមួយប្រព័ន្ធ AR-HUD ហើយអេក្រង់កណ្តាលទំហំ 15.6 អុីញ ដើម្បីបង្ហាញទិន្នន័យបើកបរ និងប្រព័ន្ធកម្សាន្ត រួមបញ្ចូលគ្នាតែម្ដង។ បរិក្ខានៅផ្នែកខាងក្ននុងប្រើប្រាស់ជាមួយឈ, ប្រាក់ និងស្បែក ហើយមានជម្រើសពណ៌ខាងក្នុងចំនួន៤ប្រភេទ។

G7 ផ្តល់ជូននូវផាសុកភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅខាងក្នុងកាប៊ីន ដោយកៅអីខាងក្នុងស្រោបដោយ Nappa មានមុខងារខ្យល់ក្ដៅ ត្រជាក់និងម៉ាស្សា។ គ្រឿងបរិក្ខារបន្ថែមរួមមាន កន្លែងសាកថ្មឥតខ្សែ 50W ចំនួនពីរនៅខាងមុខ ដំបូលកញ្ចក់បែប Panoramic  ភ្លើងបំភ្លឺលម្អក្នុងរថយន្ដ ២៥៦ពណ៌ កញ្ចក់មើលក្រោយបែបឌីជីថល ហើយបានបន្ថែមមកជាមួយអេក្រង់បញ្ជាទំហំ ៨អុីញសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ។

ក្រុមហ៊ុន Xpeng មានផែនការដាក់លក់ និងចាប់ផ្តើមចែកចាយរថយន្ត G7 នៅត្រីមាសទី ៣ឆ្នាំ២០២៥។ ក្រុមហ៊ុនក៏បានរាយការណ៍ផងដែរថា មានគម្រោងចែកចាយរថយន្ដរបស់ខ្លួនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ បានឈានដល់ចំនួន ១៦២ ៥៧៨គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម