[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសថា ខ្លួនបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលបានទទួលលិខិតអនុញ្ញាតសាកល្បងរថយន្ត Guangzhou Intelligent Vehicle Road Test នឹងចាប់ផ្តើមសាកល្បងមុខងារបើកបរស្វ័យប្រវតិ្តនៅលើផ្លូវសាធារណៈក្នុងប្រទេសចិន។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការអនុញ្ញាតនេះ Xpeng បានធ្វើបច្ចុប្បន្នភាពកម្មវិធីទៅរថយន្តអគ្គិសនី XPeng G9 ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី នៅមិនត្រូវធ្វើការផ្លាស់ប្តូរផ្នែក Hardware ណាមួយលើរថយន្ត ដើម្បីរៀបចំសម្រាប់ការធ្វើតេស្តនៅលើផ្លូវនោះទេ។
ក្នុងនោះ លោក Xinzhou Wu អនុប្រធានមជ្ឈមណ្ឌលបើកបរស្វ័យប្រវតិ្តនៅ Xpeng បាននិយាយថា “ការធានាបាននៅលិខិតអនុញ្ញាតសាកល្បងផ្លូវបើកបរដោយស្វ័យប្រវតិ្តសម្រាប់រថយន្តពាណិជ្ជកម្មគឺជាការយល់ព្រមយ៉ាងលំបាកនៃការបើកបរដោយស្វ័យប្រវត្តិរបស់យើងនៅ R&D និងសមត្ថភាពផ្នែក Software” ។
ជំហានដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូរទៅ robotaxi Xpeng និយាយថាខ្លួនរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង platform-base technology របស់ខ្លួនដើម្បីជំនួយអ្នកបើកបរកម្រិតខ្ពស់ និងប្រព័ន្ធបើកបរស្វ័យប្រវតិ្ត។
សម្រាប់រថយន្ត Xpeng G9 ជារថយន្តអគ្គិសនីមានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ បានបំពាក់បច្ចេកវិទ្យាសាកថ្ម 800V charging technology Xpeng អះអាងថា G9 គឺជា “រថយន្តប្រភេទ SUV ដែលសាកថ្មលឿនបំផុតក្នុងពិភពលោក” ដែលមានកម្លាំង ៤៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ និងអាចការសាកថ្មពី ១០% ទៅ ៨០% ត្រឹមតែរយៈពេល ១៥ នាទីប៉ុណ្ណោះ។
រថយន្តនេះ បានភ្ជាប់សេនស័រចំនួន ៣១ កាំមេរ៉ាខាងមុខ និងសេនស័រ LiDAR sensor ចំនួន ២ ព័ត៌មានទាំងអស់នោះត្រូវបានគ្រប់គ្រងដោយបន្ទះឈីប Nvidia Drive Orin ចំនួន ២។ គួរបញ្ជាក់ផងដែរថា រថយន្ត XPeng G9 មានតម្លៃលក់ចាប់ពី ៤២ ៤៤១ ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន។ បន្ថែមពីនេះ Xpeng ទំនងជាផ្តល់ជូន G9 នៅក្នុងទីផ្សារបរទេសផងដែរ៕