
រថយន្តអគ្គីសនីលក្ខខណៈគ្រួសារ (MPV) Xpeng X9 ស៊េរីឆ្នាំ ២០២៥ ជំនាន់ថ្មី បានបើកទទួលបញ្ជាការការទិញទុកមុន ជាមួយចាប់ផ្តើមពី ៥៤ ៥០០ដុល្លារអាមេរិក ខណៈរថយន្ដនេះគ្រោងនឹងដាក់លក់ជាផ្លូវការនៅសប្តាហ៍ក្រោយ។
Xpeng X9 ជំនាន់ថ្មី បានបន្ថែមជាមួយជម្រើសពណ៍ថ្មីបន្ថែមចំនួន៦ ក្នុងនោះពណ៍ដែលគេចាប់អារម្មណ៍ហើយលេចធ្លោបំផុតគឺពណ៌ស្វាយ (Nebula Purple) ពណ៌ខៀវ (Galaxy Blue) និងពណ៌ប្រផេះ (Matte Starship Grey)។ រថយន្ដនេះបានបំពាក់កង់ទំហំ ២០ អុីញ ប្រភេទ (Starlight Floating Rims) ធំជាងម៉ូដែលជំនាន់មុន។
តាមការបញ្ជាក់របស់ក្រុមហ៊ុន ចំណុះនៃការកែលម្អមានសរុបចំនួន ៤៩៦ចំណុច ដែលក្នុងនោះ ៣៥% ជាការធ្វើបច្ចុប្បន្នភាពលើការរចនាទូទៅនិងគ្រឿងបន្លាស់មួយចំនួន។ យ៉ាងសម្រាប់ជំនាន់ថ្មីនេះ x9 នៅតែរក្សារការរចនាតាមលំនាំបែបយានអាវកាស (Starship) ហើយអ្វីដែលពួកគេផ្តោតសំខាន់ធ្វើយ៉ាងណាឲ្យផ្នែកខាងក្នុងកាន់តែប្រសើរឡើងនិងបង្កើនសមត្ថភាពលើប្រព័ន្ធបើកបរឆ្លាតវៃថ្មី។
ចំពោះឧបករណ៍ LiDAR នៅលើរថយន្ដនេះ ត្រូវប្តូរទៅប្រើប្រាស់ដោយ ប្រព័ន្ធបើកបរឆ្លាតវៃដែលផ្អែកលើកាមេរ៉ាសុទ្ធសាធ (Pure Vision) ភ្ជាប់មកជាមួយប្រព័ន្ធបើកបរឆ្លាតវៃចុងក្រោយបង្អស់ “Al Eagle Eye” គាំទ្រការបើកបរដោយស្វ័យប្រវត្តិទាំងលើផ្លូវល្បឿនលឿន និងក្នុងទីក្រុង។
នៅផ្នែកខាងក្នុង Xpeng X9 ជំនាន់ថ្មី មានជម្រើសពណ៌ចំនួន៣ នៅផ្នែកខាងក្នុងមានពណ៍ប្រផេះស្រាល, ពណ៌កាហ្វេ ពណ៌ប្រផេះចាស់។ ខណៈអេក្រង់បង្ហាញព័ត៌មានសម្រាប់អ្នកបើកបរខាងមុខទំហំ ១០,២៥ អុីញ, អេក្រង់កម្សាន្ដសម្រាប់អ្នកដំណើរផ្នែកខាងមុខទំហំ ១៧,៣ អុីញនិងអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយទំហំ ២១,៤ អុីញរួមជាមួយការបង្ហាញកម្រិតភាពច្បាស់រហូតដល់ 3K និងភ្ជាប់មកជាមួយប្រព័ន្ធការពារភ្នែក TÜV Rheinland។
ចំពោះកៅអីនៅផ្នែកខាងក្នុងជាង ៥០% ត្រូវបានរចនាឡើងវិញ ក្នុងនោះកៅអីនៅជួរទី១ និងទី២ ដំណើរជាមួយប្រព័ន្ធម៉ាស្សារហូតដល់មានមុខរហូត ៦បែបហើយបញ្ជាបានចំនួន១៤បែប។ កៅអីជួរទី ២ បានរចនាមកមានលក្ខណៈពិសេស សដ្រៀងទៅហ្នឹងកៅអីយន្តហោះ Boeing 737 ខណៈកៅអីជួរទី ៣ អាចបត់បែនបានដូរគ្រែ។ បន្ថែមពីរថយន្ដ Xpeng X9 ជំនាន់ថ្មីនេះបានបំពាក់មកជាមួយបច្ចេកវិទ្យា AI Smart Driving Light Bar។
មិនខុសគ្នាប៉ុន្មានទេជាមួយជំនាន់ចាសទេ Xpeng X9 ជំនាន់ថ្មី បានភ្ជាប់មកជាមួយ ទូទឹកកកអាចបញ្ជាដោយសំឡេងចំណុះ ១០,៨ លីត្រ និងរន្ធដោតភ្លើង ២២០វ៉ិលនិងបំពាក់មកជាមួយឧបករណ៍ច្រៀងខារ៉ាអូខេគ្មានមីក្រូហ្វូន។ រថយន្ដនេះបំពាក់មកជាមួយអាគុយ២ជម្រើសក្នុងនោះមានទំហំ ៩៤.៨kWh និង ១០៥kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៧៤០គីឡូម៉ែត្រ។
រថយន្ដនេះប្រវែងបណ្តោយ ៥ ២៩៣មម ទទឹង ១ ៩៨៨ មមកម្ពស់ ១ ៧៨៥ មម និងគម្លាតកង់មុខក្រោយប្រវែង ៣ ១៦០ មម។ យោងតាមក្រុមហ៊ុន Xpeng បានប្រកាសរថយន្ត X9 ស៊េរីឆ្នាំ ២០២៥ ជំនាន់ថ្មីនេះមានតម្លៃជំនាន់មុនត្រឹមតែ ៥ ៥០០ដុល្លារ៕