
ទីបំផុត! ក្រុមហ៊ុន XPENG Motors បានប្រកាសបង្ហាញចេញនូវកំណែអាប់ឌែតផ្លូវការ XOS 5.8.0 ដែលជាការអាប់ដេត OTA ធំលើកទី៣ សម្រាប់ឆ្នាំនេះរបស់ខ្លួនហើយ ដោយក្នុងនោះការអាប់ដេតថ្មីនេះមិនត្រឹមតែបង្ហាញពីភាពការច្នៃប្រឌិតរបស់ XPENG ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានរួមបញ្ជូលនូវមុខងារ និងចំនុចថ្មីៗជាច្រើនផងដែរ។
ក្នុងនោះ ការអាប់ដេត XOS 5.8.0 នេះ គឺចែកចេញជា ៣ផ្នែកធំៗគឺ៖
- ផ្នែក Smart Cabin៖ មកលើកនេះគឺទទួលបាននូវមុខងារ Pet Mode ដែលមុខងារថ្មីនេះគឺធានាថាសត្វចិញ្ចឹមដែលនៅក្នុងឡានមានសុវត្ថិភាព និងមានសុខភាពល្អ ពោលគឺវាមានប្រព័ន្ធចាក់សោ បិទកញ្ចក់ ឫទ្វារ និងគ្រប់គ្រងខ្យល់អូតូ។ ជាមួយគ្នានេះ ក៏ទទួលបាននូូវមុខងារ Hands-Free Karaoke ក្នុង KaraFun និងការអាប់់ឌែតផ្នែកម៉ាស៊ីនត្រជាក់ផងដែរ។
- ផ្នែកសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រង៖ សម្រាប់ផ្នែកនេះ គឺមានការកែលម្អទៅលើ Dashcam និងប្រព័ន្ធ XCOMBO ថ្មីដែលគាំទ្រភាសាដល់ទៅ ២១ ភាសា ឯណ្ណោះ។
- ផ្នែកប្រព័ន្ធបើកបរឆ្លាតវៃ៖ ចំពោះផ្នែកនេះ គឺបានអាប់ឌែតថ្មីទៅលើ Lane Centering Control (LCC) និង Adaptive Cruise Control (ACC) ពោលគឺអាចដំណើរការ និងគ្រប់គ្រងបានល្អជាងមុនទ្វេដង។
គួរបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន XPENG Motors ផ្ទាល់ ក៏មានគម្រោងបង្ហាញចេញកំណែអាប់ឌែតថ្មីៗជាច្រើន ក៏ដូចជាមុខងារថ្មីៗជាច្រើនរបស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ពោលគឺអាចនឹងបង្ហាញចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ឬ២០២៧ ខាងមុខនេះហើយ ខណៈព័ត៌មានលម្អិតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕