Xpeng បញ្ជេញ Xpeng G9 សេរ៊ីឆ្នាំ២០២៥ សាកម្តងរត់បាន ៧២៥ គ.ម

ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Xpeng G9 សេរ៊ីឆ្នាំ២០២៥ ទទួលបានការអាប់ឌែតថ្មី និងធ្វើឲប្រសើរឡើងលើចំនួន ៦៦ចំនុច រួមទាំងប្រព័ន្ធបើកបរឆ្លាតវៃ Turing AI ជំនាន់ក្រោយផងដែរ។

រថយន្ត Xpeng G9 សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៣៤៦ សេះ និងកម្លាំងរមួល ៤៦៥ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៥៦៧ សេះ និងកម្លាំងរមួល ៦៩៥ ញ៉ូតុនម៉ែត្រ

ក្នុងនោះ រថយន្តនេះ ទទួលបានជម្រើសអាគុយទំហំ ៧៩ និង ៩៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៥ ៦៨០ និង ៧២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២០នាទី ពីស្ថានីយសាកថ្មល្បឿនលឿន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩១ ម.ម ទទឹង ១ ៩៣៧ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៩៨ ម.ម និងប្រើប្រាស់នូវភាសារចនា X Robot Face 3.0 ដដែល រួមជាមួយថាសកង់ទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញ​ព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៩ អ៊ីញ ចំនួន ២ និងប្រព័ន្ធបើកបរឆ្លាតវៃ Turing AI intelligent driving system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម