Xpeng ចែកចាយរថយន្តអគ្គិសនីឈានដល់ ២ មុឺនគ្រឿងក្នុងខែតុលា បំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន

[បរទេស] កាលពីថ្ងៃទី ១ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន XPeng បានធ្វើការប្រកាសថា ខ្លួនបានចែកចាយនៅរថយន្តអគ្គិសនីចំនួនដល់ទៅ ២០ ០០២ គ្រឿងនៅក្នុងខែតុលា ការលក់បានកើនឡើង ២៩២% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតំណាងឱ្យកំណើនពីមួយខែទៅមួយខែ ៣១%។

អ្នករួមចំណែកដ៏សំខាន់មួយក្នុងការលក់នេះគឺ រថយន្ត Xpeng G6 ដែលជាម៉ូដែលមួយដែលបានបង្ហាញពីប្រជាប្រិយភាពយ៉ាងសំខាន់ក្នុងចំណោមអ្នកប្រើប្រាស់ ដែលរួមចំណែកយ៉ាងធំធេងដល់កំណើនការលក់របស់ Xpeng ។ នៅក្នុងខែតុលា ក្រុមហ៊ុន Xpeng បានចែកចាយ Xpeng G6 ចំនួន ៨ ៧៤១ គ្រឿង ដែលស្មើនឹង ៤៤% នៃការចែកចាយសរុបដោយក្រុមហ៊ុនក្នុងអំឡុងខែតុលា និងការលក់ម៉ូដែលនេះ បានកើនឡើង ៧% បើប្រៀបធៀបទៅនឹងខែមុន ។ ចាប់តាំងពីការចេញលក់មក បរិមាណចែកចាយសរុបនៃ Xpeng G6 ឥឡូវនេះបានលើសពី ២៨ ០០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រតិបត្តិការរបស់ Xpeng បានចាប់ផ្តើមងើបឡើងវិញ សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរាយការណ៍ពីបរិមាណចែកចាយសរុបចំនួន ៤០ ០០៨ គ្រឿង។ តួរលេខនេះមិនត្រឹមតែកើនលើសការចែកចាយលើសពី ៤០ ០០០ គ្រឿងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យអត្រាកំណើននៃការកើនឡើង ៣៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ ការកើនឡើងពីមួយខែទៅមួយខែសម្រាប់ត្រីមាសទីបីគឺ ៧២% ។

គួរបញ្ជក់ផងដែរថា ទោះបីជាក្រុមហ៊ុន Xpeng កំពុងមានភាពលេចធ្លោក្នុងការលក់ក៏ដោយ ក៏ក្រុមហ៊ុនបានប្រឈមមុខនឹងបញ្ហាកាលពីដើមឆ្នាំ ២០២៣ ដោយគិតត្រឹមដំណាច់ខែនេះ តួលេខនៃការលក់កើនឡើងសម្រាប់ឆ្នាំនេះបានបង្ហាញពីការថយចុះ ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃការលក់កើនឡើងនេះ ភាគច្រើនដោយសារតែដំណើរការលក់មិនសូវល្អរបស់ Xpeng នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម