[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត XPeng បានធ្វើការដាក់ពាក្យសុំប៉ាតង់សម្រាប់រថយន្តហោះថ្មី មានឈ្មោះថា XPeng AeroHT ដែលមើលទៅកៀកទៅនឹងកំណែផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនប្រទេសចិនមួយនេះ។
តាមរូបភាពប៉ាតង់បានបង្ហាញពីការរចនាខាងក្រៅរបស់វាខុសពីគំរូមុនៗ ដោយមានប្រវែងគន្លាតកង់មុខ-ក្រោយរាងវែង ហើយនៅផ្ណែកមុខរថយន្តថ្មីនេះមានចង្កៀងប្រភេទ LED រាងអក្សរ X ថាសកង់ទំហំធំ កាមេរ៉ាមើលក្រោយជំនួសឲ្យកញ្ចក់ និងចង្កៀងក្រោយប្រភេទ LED ចំនួន ៤ ជាដើម។
ប៉ុន្តែជាការពិតណាស់ លក្ខណៈសំខាន់របស់រថយន្តនេះគឺ ប្រព័ន្ធរ៉ោតទ័រចំនួន ៨ ដែលដាក់នៅលើដំបូល ហើយនៅពីលើរចនាសម្ព័ន្ធនេះ យើងអាចមើលឃើញគម្របមួយ។ ដូច្នេះវាមើលទៅដូចជាវិស្វករ XPeng AeroHT ពិតជាជិតនឹងផលិតរថយន្តហោះពិតប្រាកដមែន។ ពីមុនពួកគេបានរាយការណ៍ថាផ្នែកដ៏លំបាកបំផុតនៃរចនាសម្ព័ន្ធនេះគឺការចាក់សោររ៉ូទ័រឲ្យបានត្រឹមត្រូវដើម្បីការពារការខូចខាតពីការរំញ័រនៅពេលរថយន្តកំពុងបើកបរនៅលើផ្លូវ។
គួរឲ្យដឹងដា កាលពីមុន XPeng បានចែករំលែកថា រថយន្តហោះនឹងមានទម្ងន់ប្រហែល ១ ០០០ គីឡូក្រាម។ សម្រាប់ការចេញលក់នៅលើទីផ្សារ វាត្រូវបានគេនិយាយថានឹងចេញលក់នៅឆ្នាំ ២០២៤ ជាមួយនឹងតម្លៃចាប់ពី ១៤៥ ០០០ ដុល្លារ ។