Yamaha បញ្ចេញម៉ូតូ Scooter ខ្នាតធំ ជាមួយនឹងម៉ាស៊ីន 560 សេសេ តម្លៃខង់ ១ ម៉ឺនដុល្លារ នៅថៃ

[ទីផ្សារបរទេស] Yamaha TMAX TECH MAX ជាម៉ូតូ Scooter ខ្នាតធំ ដែលបានធ្វើការដាក់បង្ហាញនូវឯពិពរណ៌ Bangkok Motor 2022 ដោយរចនាទ្បើងកាន់តែទំនើបខ្លាំង ជាមួយការបំពាក់ម៉ាស៊ីនខ្លាំង និងប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Yamaha ជាដើម។

TMAX TECH MAX ជាប្រភេទម៉ូតូអូតូ Scooter ខ្នាតធំដែលបានបំពាក់នូវម៉ាស៊ីសាំង DOHC ចំណុះ ៥៦០សេសេ ទំហំ ២ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំងរមួល ៥៥,៧ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះការឌីហ្សាញនៃម៉ូតូ Yamaha នេះរចនាទ្បើងបែប Maxi-Scooter ដែលបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, អេក្រង់ឌីជីថល TFT អាចភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីចាក់តន្ត្រី និង GPS navigation ដោយ Garmin សម្រាប់ការរុករកកាន់តែឆ្លាតវៃ។

បន្ថែមពីនេះម៉ូតូ Yamaha TMAX TECH MAX ក៏បានបំពាក់នូវប្រព័ន្ធកញ្ចក់ខាងមុខដែលអាចបត់បែនដោយអគ្គិសនី និងប្រព័ន្ធគ្រប់គ្រងការបិទបើក YCC-T, ឧបករណ៏ទីតាំងបង្កើនល្បឿនថ្មីរួមជាមួយនឹងរបៀបនៃការបើកបរផ្សេងៗគ្នាជាច្រើន ដើម្បីជួយអ្នកបើកបរងាយស្រួលអាចប្ដូរតាមស្ថានភាពផ្លូវជាដើម។

ហើយអ្វីកាន់តែទំនើបនោះគឺហ្វ្រាំងឌីសពីរនៅខាងមុខ-ក្រោយទាំងអស់ជាមួយនឹងការគាំទ្រប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ABS។ លើសពីនេះម៉ូតូ Yamaha TMAX TECH MAXក៏ត្រូវបានបំពាក់ដោយសំបកកង់ Bridgestone Battlax SC2 ដែលមានគុណភាពខ្ពស់ផងដែរ។ សូមបញ្ជាក់ថា ម៉ូតូ Yamaha TMAX TECH MAX ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៦៩០២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម