Yamaha AEROX 155 ឆ្នាំ២០២៣ បង្ហាញខ្លួនជាមួយការឌីហ្សាញកាន់តែស្ព័រ និងបំពាក់ដោយប្រព័ន្ធហ្រ្វាំង ABS មុខ-ក្រោយ

[ទីផ្សារបរទេស] Yamaha AEROX 155 ឆ្នាំ២០២៣ ត្រូវបានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ ជាមួយការអាប់ដេតរូបរាងថ្មីតែកាន់ស្ព័រ និងកាន់តែទំនើបជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Yamaha AEROX 155 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Yamaha AEROX 155 បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ ប្រព័ន្ធស្អំប្រេង water-cooled ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha AEROX 155 ស៊េរីឆ្នាំ២០២៣ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ Standard មានតម្លៃចាប់ពី ២ ០៦១ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ៣៩៧ ដុល្លារ សម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម