Yamaha បញ្ចេញម៉ូតូប្រភេទ Scooter ខ្នាតធំ XMAX 250 ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការដាក់បង្ហាញនូវម៉ូឌែល XMAX 250 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ។

ការឌីហ្សាញនៃម៉ូតូ Yamaha XMAX 250 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL , កុងទ័រឌីជីថល, រន្ធសាកប្រភេទ USB ជាមួយទូរស័ព្ទ,Smart key, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលម៉ូតូ Yamaha XMAX 250 កាន់តែទំនើបនោះគឺបំពាក់នូវប្រព័ន្ធ TCS ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៃការរអិលកង់ក្រោយគ្រប់ស្ថានភាពផ្លូវនៅពេលបង្កើនល្បឿន និងស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយដែលធ្វើអោយការគ្រប់គ្រងហ្វ្រាំងកាន់តែមានអានុភាព។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Yamaha XMAX 250 បានប្រើប្រាស់ម៉ាស៊ីនសាំង Blue Core ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ចំណុះ ២៥០សេសេ ផលិតកម្លាំង ២២,៨ សេះ និងកម្លាំងរមួល ២៤,៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt ដោយធុងសាំងអាចផ្ទុកបានចំណុះ ១៣ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម