Yamaha XSR155 ស៊េរីឆ្នាំ២០២២ ទទួលបានការអាប់ដេតពណ៍ថ្មី នៅទីផ្សារប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha ទទួលបានការអាប់ដេតពណ៍ថ្មីលើម៉ូតូនូវម៉ូឌែល XSR155 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូប្រភេទនេះត្រូវបានក្រុមហ៊ុន Yamaha បង្ហាញចេញជាលើកដំបូង នៅឆ្នាំ២០១៩ ជាមួយម៉ូឌែល XSR155 ហើយបន្តពង្រឹងភាពជោគជ័យរបស់ខ្លួនជាមួយនឹងពានរង្វាន់ជាច្រើនក្នុងប្រទេស និងក្រៅប្រទេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha XSR155 នៅតែបន្តប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke, liquid-cooled ចំណុះ ១៥៥សេសេ។

បន្ថែមពីនេះម៉ូតូ Yamaha XSR155 បានបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល LCD,ប៊ូបមុខប្រភេទ Upside-Down និងប្រព័ន្ធហ្វាំ្រងឌីសខាងមុខ-ក្រោយផងដែរ។

យ៉ាងណាមិញសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ូតូ Yamaha XSR155 គឺមានប្រជាប្រិយភាពដូចគ្នានៅក្នុងប្រទេសថៃ គិតត្រឹមឆ្នាំ ២០២២ ពណ៌ថ្មីចំនួនពីរត្រូវបានអាប់ដេត រួមមាន Matte Dark Blue Authentic និង Yamaha World Grand Prix 60th Anniversary ដែលជាពណ៌ពិសេសដែលប្រើដើម្បីអបអរសាទរខួបនៃការចូលរួមក្នុងការប្រកួតជើងឯកពិភពលោកនៃ ៦០ឆ្នាំ ។

សូមបញ្ជាក់ថាចំពោះម៉ូតូ Yamaha XSR155 ស៊េរីឆ្នាំ២០២២ មានជម្រើស ២ ម៉ូឌែលរួមមាន៖

  • Yamaha XSR155 តម្លៃ ២ ៥៧៥ ដុល្លារ
  • Yamaha XSR155 Special Edition តម្លៃ ១ ៧១៤ ដុល្លារ ។

បន្ថែមពីនេះបច្ចប្បន្នម៉ូតូ Yamaha XSR155 សម្រាប់ទីផ្សារក្នុងប្រទេសថៃ មានជម្រើស ៤ ពណ៍ តម្លៃ  ២ ៧៥៥ ដុល្លារ ៕

 ប្រភព៖ greatbiker 

ផ្ទាំងផ្សាយពាណិជ្ជកម្ម