[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ E01 និង E02 ប្រភេទ Scooter ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលត្រូវបានគេដាក់តាំងបង្ហាញជាម៉ូតូគំរូនៅឯពិរពណ៍ Tokyo Motor Show កាលពីឆ្នាំ ២០១៩ កន្លងមកនេះ។
សម្រាប់ម៉ូតូ Yamaha E01 និង E02 គឺជាម៉ូតូគំរូ ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវាស្រដៀងនឹងម៉ូតូ Yamaha NMAX ។ បន្ថែមពីនេះ ម៉ូតូ Yamah E01 និង E02 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ ដែលជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។
ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Yamaha E01 និង E02 វាបំពាក់នូវចង្កៀងមុខ-ក្រោយ LED និង កុងទ័រឌីជីថលជាដើម។
ដោយទ្បែកចំពោះម៉ូតូអគ្គិសនី Yamaha E01 និង E02 មិនទាន់បង្ហាញអំពីកម្លាំងថាមពលអគ្គិសនីនៅទ្បើយទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថា E01 នឹងបំពាក់នូវម៉ូទ័រអគ្គិសនី ១១ គីទ្បូវ៉ាត់ ដែលអាចបង្កើនល្បឿនកំពូល ៩០គីទ្បូម៉ែត្រក្នុង ១ ម៉ោង។ ខណៈពេលដែល E02 បំពាក់នូវម៉ូទ័រអគ្គិសនី ៤ គីទ្បូវ៉ាត់។
យ៉ាងណាមិញចំពោះម៉ូតូ Yamaha E01 និង E02 មិនទាន់មានព័ត៌មានណាបញ្ជាក់អំពីតម្លៃរបស់វានៅទ្បើយទេ៕