[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Yangwang ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់ចេញនូវរថយន្ត Yangwang U7 ប្រភេទរថយន្ត sedan ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់នៅលើទីផ្សារចិនខ្ទង់ ១៣៧,៥៥០ ដុល្លារ ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e4 platform មានប្រវែងតួខ្លួនសរុប ៥ ២៦៥ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៥២៨ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ ផលិតកម្លាំងបាន ១ ៣០៦ សេះ ភ្ជាប់មកជាមួយប្រព័ន្ធបើកបរប៉ុង ២ 4WD ផ្គួបជាមួយអាគុយទំហំ ១៣៥,៥ គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយខ្ទង់ ៨០០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ២,៩ វិនាទី និងមានល្បឿនបើកបរខ្ពស់បំផុត ២៧០ គីឡូម៉ែត្រ/ម៉ោង។
ខណៈផ្នែកខាងក្រៅទទួលបានការរចនាប្រព័ន្ធជើងក្រោមថ្មី DiSus-Z suspension system មានរូបរាងបែបស្ព័រ ដែលបំពាក់ដោយកាងនិងចង្កៀងខាងមុខរាងអក្សរ C, ដំបូល Panoramic, រ៉ាដា ៣គ្រាប់ និងកាម៉េរ៉ា ១៣គ្រាប់ជាដើម៕