Zeekr ថាខ្លួននឹងបើកអគារតាំងបង្ហាញរថយន្តចំនួន១៤ បន្ថែមទៀតនៅចុងឆ្នាំនេះបន្ទាប់ពីប្រកាសបង្ហាញរថយន្តអគ្គិសនី​ Zeekr X ក្នុងប្រទេសថៃ

[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសថៃ និងសិង្ហបុរី។ បច្ចុប្បន្ននេះរថយន្តអគ្គិសនី Zeekr X RHD នៅក្នុងប្រទេសថៃទទួលបាន ២ ជម្រើសរួមមាន standard និង Flagship versions រួមជាមួយពណ៌ខាងក្រៅចំនួន៥ ដែលមានតម្លៃលក់ចាប់ពី ៣៤,០០០ ដុល្លារ ដល់ ៣៨,៤០០ ដុល្លារ។ សម្រាប់ទីផ្សារសិង្ហបុរីវិញមានតម្លៃលក់់ចាប់ពី ១៥០,៧០០ ដុល្លារ ដល់ ១៦២,០០០ ដុល្លារ។

គួរឲដឹងផងថា ក្រុមហ៊ុនផលិតរថយន្ត Zeekr បាននាំយករថយន្តអគ្គិសនី Zeekr X RHD ចូលទីផ្សារប្រទេសថៃជាផ្លូវការនៅថ្ងៃទី ១១ ខែកក្កដា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr មានហាងតាំងបង្ហាញរថយន្តចំនួន៤ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយគ្រោងបើកបន្ថែមចំនួន ១៤ ទីតាំងផ្សេងទៀតនៅចុងឆ្នាំ២០២៤ េនះ។ លើសពីនេះទៅទៀត បើគិតត្រឹមដំណាច់ខែមិថុនា Zeekr បានវាយលុកទីផ្សារអន្តរជាតិចំនួន ២៥ប្រទេស រួចមកហើយរួមទាំងប្រទេសស៊ុយអែត ហូឡង់ អាល្លឺម៉ង់ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូនៅក្នុងប្រទេសអ៊ីស្រាអែល និងកាហ្សាក់ស្ថាន ជាដើម ហើយរំពឹងថានឹងកើនឡើងដល់ ៥០ប្រទេស ក្នុងទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុន Zeekr ក៏គ្រោងបើកការបញ្ជាទិញរថយន្ត Zeekr X ក្នុងទីផ្សារអូស្ត្រាលីក្នុងខែសីហានេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កំពស់ ១ ៥៧២ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។

សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកក ទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម