Zeekr បញ្ចេញបច្ចេកវិទ្យាថ្មី អាចសាកថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ នាទីប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr បានបង្កើតឯតទគ្គកម្មពិភពលោកជាមួយនឹងរថយន្ត Zeekr 7X ថ្មីរបស់ខ្លួន ដោយសម្រេចបាននូវការសាកថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ នាទី ៤៥ វិនាទី ប៉ុណ្ណោះ ពោលគឺអាចសាកបានលឿនជាងរថយន្ត EV ភាគច្រើននាពេលបច្ចុប្បន្ននេះ។

ក្នុងនោះ បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Zeekr ដែលប្រើប្រាស់នៅលើរថយន្ត Zeekr 7X គឺ 800-volt ‘Golden Battery’ System ។ គួរបញ្ជាក់ថា បច្ចេកវិទ្យានេះ អាចសាកលឿនបានក្នុងរយៈពេល ៩នាទី បានតែថ្មចាប់ពី ១០ ទៅ ៨០ ភាគរយ ប៉ុណ្ណោះ។ ប្រសិនបើថ្មអស់ដល់ ០ ភាគរយ និងលើស ៨០ ភាគរយ នោះការចំណាយពេលបញ្ចូលថាមពលនឹងកើនឡើងដល់ ១៩ នាទី ព្រោះដើម្បីជៀសវាងការបញ្ចូលថ្មលើស ការឡើងកំដៅ ការសឹករិចរិល និងដើម្បីរក្សាអាយុកាលរបស់ថ្ម។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Zeekr ក៏គ្រោងនឹងពង្រីកបណ្តាញសាករបស់ខ្លួននៅប្រទេសអូស្ត្រាលី និងថៃ ផងដែរ ដើម្បីជួយដោះស្រាយបញ្ហាក្នុងការទទួលយករថយន្តអគ្គិសនីជាមួយនឹងបច្ចេកវិទ្យាសាកលឿនរបស់ពួកគេ ដើម្បីធ្វើឱ្យការសាកថ្មកាន់តែមានភាពងាយស្រួល និងលឿន ដូចការចាក់ប្រេងសាំងផ្ទាល់អញ្ជឹង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម