[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Zeekr ដែលជាម៉ាករថយន្តអគ្គិសនីដ៏ពេញនិយមរបស់ក្រុមហ៊ុនផលិតរថយន្តចិន Geely បានដាក់ការសម្ងាត់សម្រាប់ការផ្តល់ជូនជាសាធារណៈដំបូងរបស់សហរដ្ឋអាមេរិក (IPO) ក្នុងគោលបំណងដំឡើងប្រាក់ចំណូលឲ្យបានជាង ១ ពាន់លានដុល្លារ។
យោងតាមប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា Zeekr មានការសម្ងាត់ដែលបានដាក់ស្នើសុំ IPO ហើយកំពុងស្វែងរកតម្លៃជាង ១០ ពាន់លានដុល្លារ ដែលអាចចេញជាសាធារណៈនៅដើមត្រីមាសទី ២ ឆ្នាំ ២០២៣ ហើយបានគិតអំពី IPO នៅហុងកុង ប៉ុន្តែការចុះបញ្ជីនៅទីក្រុងញូវយ៉កអាចនាំឱ្យមានការវាយតម្លៃខ្ពស់ជាង។
គួរឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតែដោយ Geely ក្នុងខែមេសា ឆ្នាំ ២០២១ ហើយការចុះបញ្ជីរបស់ខ្លួននឹងក្លាយជាក្រុមហ៊ុនធំដំបូងបង្អស់របស់សហរដ្ឋអាមេរិកនៅក្នុងក្រុមហ៊ុនចិនក្នុងរយៈពេលជាង ១៨ ខែ។ ក្នុងនោះ Zeekr ចង់ក្លាយខ្លួនជាគូប្រជែងនឹងក្រុមហ៊ុន Tesla និង Nio ។ ក្នុងនោះ ម៉ូដែលទី ១ គឺ Zeekr 001 ហើយនៅក្នុងខែវិច្ឆិកា វាក៏បានបង្ហាញរថយន្ត Zeekr 009 ប្រភេត minivan ដ៏ប្រណិតរបស់ខ្លួនផងដែរ។
ខណៈពេលដែល Zeekr ទើបតែចាប់ផ្តើមផលិតឡើង ដោយទទួលបានទឹកប្រាក់ដ៏ធំមួយនៅដើមឆ្នាំនេះបានផ្តល់តម្លៃដល់វាប្រហែល ៨ ពាន់លានដុល្លារ។ លើសពីនេះ នៅខែសីហា ឆ្នាំ ២០២១ ក៏បានទទួលទឹកប្រាក់ចំនួន ៥០០ លានដុល្លារពីក្រុមហ៊ុន Intel Capital, CATL និង Bilibili ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនីដ៏ប្រណិត Zeekr 001 លក់បានចំនួន ៦០ ៦០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ នៅទូទាំងប្រទេសចិន ដែលជាម៉ូដែលតែមួយគត់ដែលមានតម្លៃលក់ចាប់ផ្តើមពី ៤៣ ០០០ ដុល្លារដែលមានតម្លៃជាង Tesla Model Y ។
ម៉ូដែលជាច្រើនទៀតរបស់ Zeekr ដែលនឹងត្រូវប្រើប្រាស់អាគុយ Qilin batteries ដែលបង្កើតឡើងដោយក្រុមហ៊ុន CATL ហើយអាគុយទាំងនេះគឺផ្អែកលើបច្ចេកវិទ្យា CTP ជំនាន់ទី ៣ របស់ CATL ហើយអាចផ្តល់ឲ្យរថយន្តអគ្គិសនី អាចបបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ ជាមួយថាមពល ១៣ ភាគរយច្រើនជាងអាគុយប្រភេទ 4680 battery របស់ក្រុមហ៊ុន Tesla ដោយប្រើប្រព័ន្ធគីមីដូចគ្នា និងទំហំដូចគ្នា៕