Zeekr បញ្ចេញឡាន EV ថ្មីរបស់ខ្លួន អាចបើកបរបានចម្ងាយដល់ទៅ ៨០០គ.ម ឯណ្ណោះ!

បន្ទាប់ពីបានបង្ហាញចេញនូវផែនការថ្មីដើម្បីបង្កើននូវចំនួនលក់រថយន្តថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសបង្ហាញចេញ និងបើកទទួលកក់នូវរថយន្តស៊េរីថ្មី Zeekr 7X ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះតែម្តង។

រថយន្ត Zeekr 7X ឆ្នាំ២០២៦ នេះ មានប្រវែង ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៦៦ ម.ម និងប្រវែងគម្លាតកង់ ២ ៩២៥ ម.ម។ វាដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបានសរុប ៤៩៦សេះ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៦២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបានសរុប ៤៩៦សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៨០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបានសរុប ៧៨៤សេះ ផ្គួបជាមួយអាគុយទំហំ ១០៣គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៧១៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

លើសពីនេះ រថយន្តនេះ ក៏ទទួលបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេល ១០នាទីផងដែរ។

គួរបញ្ជាក់ថា ក្រៅពីនេះ រថយន្តនេះ​ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ Geely G-Pilot H7 advanced driving assistance system ព្រមទាំងអេក្រង់កម្សាន្តទំហំ ១៥អ៊ីញ និងអេក្រង់ LCD ទំហំ ១៣អ៊ីញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម