[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសថាការចែកចាយសរុបនៃរថយន្តអគ្គីសនីសុទ្ធ Zeekr 001 របស់ខ្លួនបានលើសពី ២៥០ ០០០ គ្រឿង ដែលបានធ្វើឲ្យម៉ូដែលនេះក្លាយជារថយន្តអគ្គិសនីសុទ្ធដែលមានល្បឿនលឿនបំផុតក្នុងការលក់នៅប្រទេសចិន។
ក្នុងនោះ រថយន្ត Zeekr 001 ក៏ជារថយន្តអគ្គិសនីសុទ្ធដែលលក់បានច្រើនបំផុតក្នុងចំណោមរថយន្តអគ្គិសនីសុទ្ធដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ។ លើសពីនេះ ការលក់នៅក្នុងខែវិច្ឆិការបសើរថយន្តនេះ បានសរុប ៦ ៦០៣ គ្រឿង ដែលនាំឱ្យការលក់កើនឡើងនៅឆ្នាំ ២០២៤ ដល់ ៩២ ២៨៩ គ្រឿង។
គួរបញ្ជាក់ផងដែរ រថយន្ត Zeekr 001 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៥០០ ដុល្លារ ដល់ ៤៩ ៣០០ ដុល្លារ ហើយបានចាប់ផ្តើមចែកចាយនៅខែតុលាឆ្នាំ ២០២១ ដោយក្នុងរយៈពេល ១១០ ថ្ងៃចែកចាយបានជាង ១០ ០០០ គ្រឿង និងរយៈពេល ៩៧២ ថ្ងៃចែកចាយបានដល់ទៅជាង ២០០ ០០០ គ្រឿង ៕